រដ្ឋាភិបាលកម្ពុជា ប្រកាសផ្តល់ដីសម្បទាន ដល់អ្នកមិនមានដី ដើម្បីទប់ស្កាត់ការកាប់ទន្ទា្រនដីរដ្ឋ និងព្រៃឈើ

Cambodia Prime Minister Hun Manet.jpg

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

Get the SBS Audio app

Other ways to listen

កម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីមួយបន្ថែមទៀត ត្រូវបានប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញ ដើម្បីដោះសា្រយតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមិនមានដីពិតប្រាកដ។ កម្មវិធីផ្តល់ដីដល់ប្រជាពលរដ្ឋនេះ ក៏ជាការចូលរួមចំណែកទប់ស្កាត់សកម្មភាពកាប់ទន្ទា្រនដីរដ្ឋ និងការកាប់ព្រៃឈើ។


នៅក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្តីពី សមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ កាលពីយប់ថ្ងៃទី២២ សីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា កម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីនេះ មានឈ្មោះថា កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រកបដោយចីរភាព។

( សំឡេង )

លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា កម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីនេះ អាចនឹងចាប់ផ្តើមអនុវត្ត នៅដំណាច់ឆ្នាំ២០២៤ ហើយទិសដៅនៃការរៀបចំកម្មវិធីនេះ គឺនៅតាមបណ្តាខេត្តទិសឦសាន ពោលគឺនៅតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV និងតំបន់មួយចំនួនទៀត ដែលមានភាពចាំបាច់ការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រទេស។

ជាមួយគ្នានេះ ក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្តីពី "សមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា" ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសថា «គ្មាននរណាស្រឡាញ់ខ្មែរ ជាងខ្មែរនោះទេ គ្មាននរណាការពារប្រយោជន៍ខ្មែរ ជាងខ្មែរនោះទេ។ ហេតុដូច្នេះ ខ្មែរត្រូវតែរួមគ្នា ដើម្បីខ្មែរកាន់តែខ្លាំង!»។

( សំឡេង )៕

Share