មន្ត្រីសុខាភិបាលកម្ពុជាក្រើនរំឭកឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នជំងឺគ្រុនឈាម

dengue

មូសខ្លាគឺជាប្រភពចម្លងនៃជំងឺគ្រុនឈាម Credit: Daily News

Get the SBS Audio app

Other ways to listen

ប្រទេសកម្ពុជា បានឈានចូលរដូវកាលមួយទៀត គឺអាកាសធាតុប្រែប្រួល មិនទៀងទាត់ ដោយក្តៅខ្លាំង ហើយពេលខ្លះ ក៏មានភ្លៀង នាំមកនូវបញ្ហាច្រើន សម្រាប់សុខភាព។ ភ្លៀងធ្លាក់បែបនេះ បណ្តាលឱ្យមានដក់ទឹក កើនមួយកម្រិតទៀត ហើយជំងឺគ្រុនឈាម ក៏កើនឡើងដែរ ព្រោះកន្លែងដក់ទឹក គឺជាប្រភព នៃការពង និងញាស់កូនមូសខ្លា។ ហេតុនេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មន្ត្រីនាំពាក្យក្រសួងសុខាភិបាល បានប្រកាសអំពាវនាវ សូមឱ្យសាធារណជន មេត្តាបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជំងឺគ្រុនឈាម គឺធ្វើយ៉ាងណា លុបបំបាត់នូវរាល់អ្វីក៏ដោយ ដែលអាចដក់ទឹក ដូចជា សំបកដូង សំបកកំប៉ុង រួមទាំងថង់ប្លាស្ទិក ជាពិសេសសំបកកង់ឡាន ជាដើម។



Share