នេះជារបៀបដែលអ្នកគ្មាន Medicare អាចទទួលបានថ្នាំគ្រាប់ព្យាបាលកូវីដក្នុងប្រទេសអូស្រ្តាលី

អ្នកស្រុក និងអ្នកដំណើរអន្តរជាតិអាចទៅកាន់គ្លីនិកផ្លូវដង្ហើមទូទៅ ដែលទទួលបានការចាត់តាំងណាមួយ ដើម្បីទទួលបានការណែនាំដោយឥតគិតថ្លៃ អំពីថ្នាំប្រឆាំងមេរោគ និងជម្រើសក្នុងការបង់ប្រាក់។

sick person taking a painkiller pill medicine in hand with a glass of water, sitting on cozy bed under blanket. sick at home

This image is a representation Source: Moment RF / asiandelight/Getty Images

Key Points
  • Paxlovid និង Lagevrio គឺជាថ្នាំគ្រាប់ប្រឆាំងមេរោគ ដែលមាននៅក្នុងប្រទេសអូស្ត្រាលី។
  • ពលរដ្ឋអូស្ត្រាលី និងអ្នករស់នៅអចិន្ត្រៃយ៍ ដែលមានសិទ្ធិ តម្រូវឱ្យមានវេជ្ជបញ្ជាពី GP ដើម្បីទទួលបានថ្នាំទាំងនេះក្នុងអត្រាបញ្ចុះតម្លៃ។
  • អ្នកដែលគ្មាន Medicare អាចស្វែងរកការប្រឹក្សាដោយឥតគិតថ្លៃនៅគ្លីនិកផ្លូវដង្ហើមទូទៅ ប៉ុន្តែត្រូវចំណាយថ្លៃថ្នាំ។
អ្នកស្រុកស៊ីដនីម្នាក់ អ្នកនាង Olga Grobler មានអារម្មណ៍មិនស្រួលខ្លួនបន្ទាប់ពីត្រឡប់ពីដំណើរកម្សាន្តនៅប្រទេសហ្វីជីកាលពីខែមុន។

នាងមានអាការឈឺក្បាល ក្អួត ក្តៅខ្លួន និងអស់កម្លាំងខ្លាំង។

ក្រោយមកអ្នកនាង Grobler បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-19។

ម្ដាយកូនពីររូបនេះបាននិយាយថា៖ «ខ្ញុំភ្ញាក់ពីដំណេកដោយមានអាការក្អក ហើយក្អកមិនឈប់។

"ខ្ញុំមានអារម្មណ៍ថាវិលមុខ ស្រាញម្រាមដៃ និងស្ពឹកនៅកំភួនដៃ និងសាច់ដុំកំភួនជើង។"

Olga Grobler.jpg
Sydney resident Olga Grobler said her COVID-19 symptoms were symptoms were relieved within four hours of taking the antiviral pills. Credit: Olga Grobler
អ្នកនាងGrobler ជាអតីតគិលានុបដ្ឋាយិកាម្នាក់ដែលមានបញ្ហាសុខភាពពីមុនមកស្រាប់ បានរៀបចំការពិគ្រោះយោបល់តាមទូរស័ព្ទជាបន្ទាន់មួយជាមួយវេជ្ជបណ្ឌិតរបស់នាង ដែលបានចេញវេជ្ជបញ្ជាឱ្យនាងប្រើថ្នាំប្រឆាំងមេរោគកូវីដនេះ។

នាងបាននិយាយថា សីតុណ្ហភាពរបស់នាងបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អាការឈឺក្បាលរបស់នាងបានបាត់ សួតរបស់នាងបានធូរស្រាល ហើយការក្អករបស់នាងគឺមិនសូវជាខ្លាំងនោះទេ ក្នុងរយៈពេល 4ម៉ោង បន្ទាប់ពីលេបថ្នាំប្រឆាំងមេរោគនេះរួច។

អ្នកនាង Grobler បានប្រាប់ SBS ថា "គួរឱ្យអស់សំណើចណាស់ ធូរស្បើយដូចប្រើវេទមន្ត" ។

សិទ្ធិក្នុងការ​ទទួលបាន 

បច្ចុប្បន្ននេះថ្នាំគ្រាប់ប្រឆាំងមេរោគដែលលេបចូលតាមមាត់ មាននៅក្នុងប្រទេសអូស្ត្រាលី សម្រាប់អ្នកដែលមានអាយុចាប់ពី 70 ឆ្នាំឡើងទៅ ដោយមិនគិតពីកត្តាហានិភ័យ និងរោគសញ្ញា សម្រាប់50ឆ្នាំឡើងដែលមានកត្តាហានិភ័យបន្ថែមចំនួនពីរទៀត ប្រជាជនដើមដំបូងFirst Nations ដែលមានអាយុចាប់ពី 30 ឆ្នាំឡើងទៅជាមួយនឹងកត្តាហានិភ័យបន្ថែមមួយ និងមនុស្សពេញវ័យដែលមានបញ្ហាប្រព័ន្ធភាពស៊ាំកម្រិតមធ្យម ទៅធ្ងន់ធ្ងរ។


ក្រសួងសុខាភិបាល និងសេវាកម្មថែទាំមនុស្សចាស់ បាននិយាយថា ថ្នាំគ្រាប់លេបតាមមាត់ Paxlovid និង Lagevrio នេះ មានតម្លៃក្រោម 10 ដុល្លារ សម្រាប់អ្នកកាន់ប័ណ្ណសម្បទាន(concession) និងប្រហែលជា 45 ដុល្លារ សម្រាប់អ្នកដែលមានសិទ្ធិក្រោមគម្រោងអត្ថប្រយោជន៍ឱសថ (PBS) ។

ក្រសួងនេះបាននិយាយទៀតថា "ប្រសិនបើអ្នកមិនមានកាត Medicare ទេ តម្លៃសម្រាប់ការព្យាបាលនឹងប្រែប្រួលអាស្រ័យលើកាលៈទេសៈរបស់អ្នក"។

"សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ឬគ្លីនិកផ្លូវដង្ហើមទូទៅ អំពីជម្រើសនៃការបង់ប្រាក់។

"អ្នកដែលមិនមែនជាប្រជាជនរស់នៅអចិន្ត្រៃយ៍ ប៉ុន្តែមានធានារ៉ាប់រងសុខភាពឯកជន ឬធានារ៉ាប់រងការធ្វើដំណើរ គួរតែយោងទៅលើគោលនយោបាយធានារ៉ាប់រងរបស់ពួកគេទាក់ទងនឹងតម្លៃព្យាបាល COVID-19 នៅក្នុងប្រទេសអូស្ត្រាលី"។


ស្វែងរកគ្លីនិកផ្លូវដង្ហើមទូទៅនៅទីនេះ ដើម្បីទទួលបានដំបូន្មានដោយឥតគិតថ្លៃ។

ពិនិត្យមើលហានិភ័យ និងសិទ្ធិទទួលបានរបស់អ្នកនៅទីនេះ ឬទាក់ទងបណ្តាញជំនួយវីរុសកូរ៉ូណាជាតិ តាមរយៈលេខ 1800 020 080 ដើម្បីពិនិត្យមើលថាតើអ្នកមានសិទ្ធិទទួលបានថ្នាំប្រឆាំងមេរោគនេះដែរឬទេ។


សិទ្ធិទទួលបាន​ថ្នាំ​ប្រឆាំងមេរោគកូវីដ

អ្នកនាង Grobler បាននិយាយថា អ្នកនាងមានសំណាងដែលបានលេបថ្នាំប្រឆាំងមេរោគនេះ ទាន់ពេលវេលា។

ប៉ុន្តែមនុស្សគ្រប់គ្នា មិនសុទ្ធតែមានសំណាងដូចគ្នានោះទេ។

លោក Danny Li អ្នកស្រុកស៊ីដនីម្នាក់ទៀត បាននិយាយថា ឱសថស្ថាននៅក្នុងតំបន់របស់លោក មិនបានស្តុកថ្នាំនេះទុកទេ។

លោក Li បាននិយាយថា៖ «យើងភ័យស្លន់ស្លោព្រោះយើងដឹងថា ឱកាសមានកំណត់ក្នុងការទទួលបានថ្នាំទាំងនេះ»។

លោក Li ត្រូវតែទូរសព្ទទៅជាច្រើនកន្លែង ដើម្បីទទួលថ្នាំព្យាបាលនេះ។ ប៉ុន្តែបើយោង តាមក្រុមហ៊ុនផលិត ថ្នាំនេះមានប្រសិទ្ធភាពបំផុត ប្រសិនបើអ្នកលេបក្នុងរយៈពេល 2-3 ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមនៃរោគសញ្ញា។

 ឱសថការី Kelly Lim បាននិយាយថា ឱសថស្ថានភាគច្រើនមិនមានស្តុកថ្នាំប្រឆាំងមេរោគនេះទេ ដោយសារតែវាមានតម្លៃថ្លៃ។

អ្នកនាង Lim បាននិយាយថា៖ «ពួកគេបញ្ជាទិញថ្នាំទាំងនេះ បន្ទាប់ពីទទួលបានវេជ្ជបញ្ជា»។
Kelly Lim.jpg
Sydney-based pharmacist Kelly Lim. Credit: Kelly Lim
ប៉ុន្តែក្រសួងសុខាភិបាល និងការថែទាំមនុស្សចាស់បាននិយាយថា មានការផ្គត់ផ្គង់គ្រប់គ្រាន់នៃថ្នាំ Paxlovid និង Lagevrio នៅក្នុងប្រទេស។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "បន្ថែមពីលើការផ្គត់ផ្គង់តាមរយៈ PBS រដ្ឋាភិបាលបានដាក់ពង្រាយការផ្គត់ផ្គង់ថ្នាំគ្រាប់ប្រឆាំងវីរុសនេះ ទៅកាន់មន្ទីរសុខាភិបាលរដ្ឋ និងដែនដីទាំងអស់ តាមរយៈឃ្លាំងស្តុកឱសថជាតិ"។

រដ្ឋាភិបាលសហព័ន្ធបានដាក់ឱ្យមុនចំពោះថ្នាំគ្រាប់ព្យាបាលប្រឆាំងមេរោគនេះ នៅក្នុងមណ្ឌលមើលថែទាំមនុស្សចាស់ (មានតែថ្នាំ Lagevrio ប៉ុណ្ណោះ) មណ្ឌលសុខភាពដែលគ្រប់គ្រងដោយសហគមន៍ជនជាតិដើមភាគតិច និងសេវាកម្មវេជ្ជបណ្ឌិត Royal Flying Doctor Service ដើម្បីធានាថាអ្នកដែលងាយរងគ្រោះបំផុត អាចទទួលបានការព្យាបាលទាំងនេះនៅទូទាំងប្រទេសអូស្ត្រាលី។

Pharmacy Guild of Australia បានរួមបញ្ចូលទាំង Paxlovid® និង Lagevrio® នៅលើគេហទំព័រស្វែងរកឱសថស្ថាន។

គេហទំព័រនេះអនុញ្ញាតឱ្យអ្នកជំងឺ ស្វែងរកឱសថស្ថាននៅជិតពួកគេដែលមានស្តុកថ្នាំទាំងនេះ។


SBS ប្តេជ្ញាផ្តល់ព័ត៌មានថ្មីៗអំពី COVID-19 ដល់សហគមន៍ពហុវប្បធម៌ និងពហុភាសារបស់ប្រទេសអូស្ត្រាលី។ រក្សាសុវត្ថិភាព និងទទួលបានព័ត៌មានថ្មីៗដោយចូលទៅកាន់ទំព័រ ជាទៀងទាត់ ជាមួយនឹងព័ត៌មានចុងក្រោយបំផុតជាភាសារបស់អ្នក៕

Share
Published 13 December 2022 11:16am
By Yumi Oba
Presented by Sopharany Hay
Source: SBS


Share this with family and friends